សេចក្តីប្រកាស អញ្ជើញចូលរួមដេញថ្លៃខួងអណ្តូង ស្តារស្រះ និងតម្លើងប្រព័ន្ធសូឡាបូមទឹក

Posted on 14 September 2022

Bid Announcement-irrigation system ( dril well ponds)
ផ្តើមចេញពីប្រភពអ្នកធ្វើការងារមួយក្រុមតូចជាមួយនឹងការ​ងារ​អភិរក្ស​សត្វព្រៃ អង្គការWWF-កម្ពុជា​ បាន​ពង្រីក​​វិសាល​ភាព​រហូតក្លាយជាអង្គការអន្តរជាតិធំ​មួយដែល​មាន​ភាព​ឯករាជ្យលើការងារអភិរក្ស ហើយ​បាន​ទទួល​ការគាំទ្រ​​ពី​ប្រជាជនប្រមាណ​៥​លាននាក់ទូទាំង​សកល​លោក​ និងកំពុង​ធ្វើ​ការ​ងារ​អភិរក្ស​នៅក្នុងប្រទេស​ជាង១០០ ក្នុង​​ទ្វីប​ចំនួន​0៥​។​ អង្គ​ការWWF-កម្ពុជា ក្នុង​មហា​តំបន់​ទន្លេ​មេ​គង្គ (WWF Greater Mekong) មានការិយាល័យ​នៅប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បាននិងកំពុង​ធ្វើការងារអភិរក្សជីវៈ​ចម្រុះ​ក្នុង​តំបន់ ​​និងកសាង   អនាគ​តមួយ​ប្រកប​ដោយ​សុវត្ថិ​ភាព និង​និរន្តរ​ភាព​​សម្រាប់​​មនុស្ស​​ និង​សត្វ​ព្រៃ​។
 
គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី៣​ (PaFF3) ក្រោមជំនួយថវិកាពីទីភ្នាក់ ងារអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រទេសស្វីស (SDC) និងទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិ (Sida) បាននឹងកំពុងអនុវត្តនៅក្នុងសហគមន៍ព្រៃឈើចំនួន០៥ លើកិច្ចគាំទ្រការអភិវឌ្ឍន៍​កសិ-​រុក្ខ​កម្ម រួមមានសហគមន៍ព្រៃឈើវាលកន្សែង ​​​(ស្រុកឆ្លូង) សហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ សហគមន៍ព្រៃឈើ បឹងចារ (អូរក្រសាំង) សហគមន៍ព្រៃឈើអូរកក់ ​និងសហគមន៍ព្រៃឈើប៉ាក្លែ ក្នុងស្រុកសំបូរ​ ខេត្តក្រចេះ។​ អង្គការ​WWF-កម្ពុជា បាននឹងកំពុងគាំទ្រសហគមន៍ខាងលើ នៅក្នុងដំណើរការអនុវត្តផែនការគ្រប់គ្រងព្រៃឈើ រួមមាន ការល្បាតព្រៃ អប់រំផ្សព្វផ្សាយ និងអនុវត្តន៍កសិរុក្ខកម្មជាដើម។
 
ដូច្នេះ អង្គការ​WWF-កម្ពុជា ​កំពុងស្វែងរកក្រុមហ៊ុន ឬអ្នកម៉ៅការ ខួងអណ្តូង និងស្តារស្រះធម្មជាតិ នៅក្នុងព្រៃសហគមន៍ខាងលើ។​  ខួងអណ្តូង មានចំនួន0៣កន្លែង នៅទីតាំងកសិរុក្ខកម្មនៃសហគមន៍ព្រៃឈើប៉ាក្លែ សហគមន៍ព្រៃឈើអូរកក់ និងសហគមន៍ព្រៃឈើវាលកន្សែង និងស្តារស្រះ មានចំនួន0២កន្លែង នៅទីតាំង កសិរុក្ខកម្មនៃសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ និងសហគមន៍ព្រៃឈើបឹងចារ (អូរក្រសំាង)។ លក្ខណៈវិនិច្ឆ័យ និងបច្ចេកទេសសម្រាប់ ក្រុមហ៊ុន ឬអ្នកម៉ៅការ ​ក្នុងការដាក់តម្លៃប្រកួត​ប្រជែង​មាន​ផ្តល់​ជូនដូចខាងក្រោម៖​
 
. លក្ខណៈវិនិច្ឆ័យ
  • ជាក្រុមហ៊ុន ឬ​អ្នកម៉ៅការដែលបានចុះបញ្ជី មានប័ណ្ណប៉ាតង់សម្រាប់ដំណើរការអាជីវកម្មដែលនៅ មានសុពលភាពស្របតាមច្បាប់។ មានចុះឈ្មោះក្រុមហ៊ុនច្បាស់លាស់
  • ទទួលយកលក្ខខណ្ឌនៃការទូទាត់ តាមរយៈធនាគារABA
  • ជាក្រុមហ៊ុន ឬ​អ្នកម៉ៅការដែលមិនមានឈ្មោះនៅក្នុងបញ្ជីខ្មៅ
  • ក្រុមហ៊ុនទទួលខុសត្រូវកុ្នងការបង់ពន្ធផ្សេងៗស្រមតាមច្បាប់របស់ប្រទេសកម្ពុជា
  • ជាក្រុមហ៊ុន ឬ ​អ្នកម៉ៅការ ដែលមានគ្រឿងចក្រគ្រប់គ្រាន់
  • ជាក្រុមហ៊ុន ឬ​ អ្នកម៉ៅការ ដែលមានបទពិសោធន៍ជីករឺស្តារស្រះ និង ខួងអណ្តូង និងតម្លើងប្រព័ន្ធសូឡា សម្រាប់កសិកម្ម។
  • ក្រុមហ៊ុន ឬ​អ្នកម៉ៅការ ត្រូវស្គាល់ទីតាំង និងស្ថានភាពទីតំាងអនុវត្តន៍គម្រោង​ (ខួងអណ្តូង និងស្តារស្រះ) ច្បាស់លាស់។
  • សូមពិនិត្យមើលទីតាំងនិមួយៗទៅតាមចំនុចនិយាកា (UTM)ដូចខាងក្រោម៖
    • ទីតំាងខួងអណ្តូងសហគមន៍ប៉ាក្លែ (643932, 1430952)
    • ទីតំាងខួងអណ្តូងសហគមន៍អូរកក់ (619571, 1437291)
    • ទីតំាងខួងអណ្តូងសហគមន៍វាលកន្សែង (627399, 1339843)
    • ទីតំាងស្តារស្រះសហគមន៍អូរក្រសាំង (610632, 1439612)
    • ទីតំាងស្តារស្រះសហគមន៍ប្រាសាទទឹកខ្មៅ (589210,​ 1428582)
. លក្ខណៈបច្ចេកទេស
ក. អណ្តូង 0​៣កន្លែង ដែលមានបំពាក់ប្រព័ន្ធថាមពលសូឡាបូមទឹក
-  ក្រុមហ៊ុន ឬអ្នកម៉ៅការ ត្រូវរៀបចំប្លង់អណ្តូង ដែលមានបញ្ជាក់ពីលក្ខណៈបច្ចេកទេស (specification) ដែល​មាន​សមត្ថភាពស្រោចដំណាំលើផ្ទៃដីទំហំ០១ហិកតា។
-  ខួងអណ្តូងចំនួន០៣ ដែលមានទីតាំងផ្សេងៗគ្នា ដែលមានមុខកាត់១៥០សង់ទីម៉ែត្រ និងជំរៅចន្លោះពី​៣០ម៉ែត្រ ទៅ៦០ម៉ែត្រ ដើម្បីទទួលបានបរិមាណ និងគុណភាពទឹក ដែលអាចស្រោចគ្រប់គ្រាន់ និង​មិនប៉ះពាល់ដល់ដំណាំ និងសត្វ ​(គោ)។
-​  តម្លើងប្រព័ន្ធបូមទឹកអណ្តូងដោយប្រើថាមពលសូឡា សម្រាប់ទីតាំងនិមួយៗ។
ចំណាំ៖ ជើងទ្រស៊ីទែនទឹកនឹងសាងសង់អំពីឈើ ដែលជាបដិភាគរបស់សហគមន៍។
 
ខ. ស្តារស្រះ​​ (ត្រពាំងធម្មជាតិ) ​០២ កន្លែង ដែលមានបំពាក់ប្រព័ន្ធថាមពលសូឡា ដែលអាចចល័តបាន
- ក្រុមហ៊ុន ឬអ្នកម៉ៅការ ត្រូវរៀបចំប្លង់ស្រះសមស្រប ដែលមិនបង្ករគ្រោះថ្នាក់ដល់សត្វព្រៃ (ទីតាំងស្រះស្ថិត​ក្នុង​ព្រៃសហគមន៍)។
-  ជីកស្រះដែលមានទំហំ៣០មx២០មx៣ម៉ែត្រ ក្នុងមួយទីតាំង
-  រុញពង្រាបអាចម៍ដីនៅជុំវិញស្រះ ដោយទុកគំលាតដីធម្មជាតិមាត់ស្រះប្រវែង០២​ម៉ែត្រពីមាត់ស្រះ
-  បំពាក់ប្រព័ន្ធសូឡាបូមទឹកចល័តចំនួន០១សម្រាប់ក្នុងមួយទីតាំង ដែលមានសមត្ថភាពអាចបូមទឹកជំរៅ០៣ ម៉ែត្រ និង​អាច​រុញទឹកក្នុងរយៈចំងាយ១៥០ម៉ែត្រ សម្រាប់ស្រោចដំណាំក្នុងទីតាំងកសិរុក្ខកម្ម ទំហំ០១ ហិកតា។
 
៣. ឯកសារចូលរួមដេញថ្លៃត្រូវតែភ្ជាប់មកជាមួយនូវៈ
  • ឯកសារ​ចុះបញ្ជីពន្ធ​ដែលចេញ​ដោយអគ្គនា​យកដ្ឋានពន្ធ​ដារនៃក្រសួង​សេដ្ឋកិច្ច ​(ជាចំបាច់)​
  • ប័ណ្ណប៉ាតង់របស់ក្រុមហ៊ុន ឬឯកសារចុះបញ្ជីជាមួយក្រសួង ឬស្ថាប័នពាក់ព័ន្ធ ​(ជាចំបាច់)
  • ឯកសារបទ​ពិសោធន៍ការងារសាងសង់ ជីកស្រះ ខួងអណ្តូង និងការតម្លើងប្រព័ន្ធបូមទឹកដោយថាមពល សូឡា។
  • ​ឯកសារបទ​ពិសោធន៍​ផ្សេងទៀត​ (ប្រសិនបើមាន)
  • ឯកសារប្លង់អណ្តូង និង ស្រះ ដែលមានបញ្ជាក់ពីលក្ខណៈបច្ចេកទេសសម្រាប់គម្រោងនេះ
  • ឯកសារដេញ​ថ្លៃ និង តម្លៃ ត្រូវចុះហត្ថលេខា និងបោះត្រា​ រួចដាក់ក្នុងស្រោម​សំបុត្របិទជិត
 
 
របៀប​ដាក់​ពាក្យចូលរួមដេញថ្លៃ
អ្នក​មាន​ចំណាប់​​អារម្មណ៍​ សូមបំពេញតារាងតម្លៃ ដូចមានភ្ជាប់ រួចដាក់ក្នុងស្រោមសំបុត្របិទជិត​ និងមាន ដាក់ឈ្មោះក្រុមហ៊ុនឬ​អ្នកម៉ៅការ ជាមួយប្រធានបទ ចូលរួមដេញថ្លៃខួងអណ្តូង ស្តារស្រះ និងតម្លើងប្រព័ន្ធសូឡា​ ហើយផ្ញើ ទៅអាសយ​ដ្ឋាន​ខាងក្រោម៖
-WWF ការិយាល័យខេត្តក្រចេះ ផ្ទះលេខ៤២៨ ផ្លូវព្រះសុរាម្រិត ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ
-WWF​ ការិយាល័យភ្នំពេញ ផ្ទះលេខ២១ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​ ភ្នំពេញ ឬតាមសារអេឡិចត្រូនិច procurement@wwf.org.kh ។  
 
ការដាក់ពាក្យស្នើសុំដេញថ្លៃនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២
 
សម្រាប់ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅ៖
លោកស្រី អ៊ុំ សំណាង ​តាមរយៈទូរស័ព្ទលេខ 012 962 485 ឬ អ៊ី​ម៉េល procurement@wwf.org.kh