សេចក្តីប្រកាស Bidding "Cow"
Posted on 10 June 2022
អញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ មេគោពូជ
ផ្តើមចេញពីប្រភពអ្នកធ្វើការងារមួយក្រុមតូចជាមួយនឹងការងារអភិរក្សសត្វព្រៃ អង្គការ WWF-កម្ពុជា បានពង្រីកវិសាលភាពរហូតក្លាយជាអង្គការអន្តរជាតិធំមួយ ដែលមានភាពឯករាជ្យលើការងារអភិរក្ស ហើយបានទទួលការគាំទ្រពីប្រជាជនប្រមាណ៥លាននាក់ទូទាំងសកលលោក និងកំពុងធ្វើការងារអភិរក្សនៅក្នុងប្រទេសជាង ១០០ ក្នុងទ្វីបចំនួន ៥។ អង្គការ WWF-កម្ពុជា ក្នុងមហាតំបន់ទន្លេមេគង្គ (WWF Greater Mekong) មានការិយាល័យនៅប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បាននិងកំពុងធ្វើការងារអភិរក្សជីវៈចម្រុះក្នុងតំបន់ និងកសាង អនាគតមួយប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់មនុស្ស និងសត្វព្រៃ។គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី៣ (PaFF3) ក្រោមជំនួយថវិកាពីទី ភ្នាក់ងារអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិ បត្តិការអភិវឌ្ឍអន្តរជាតិ (Sida) បាននឹងកំពុងអនុវត្តនៅក្នុងសហគមន៍ព្រៃឈើចំនួនប្រាំ លើកិច្ចគាំទ្រការអភិវឌ្ឍន៍ កសិរុក្ខកម្ម រួមមានសហគមន៍ព្រៃឈើវាលកន្សែង(ស្រុកឆ្លូង) សហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ សហគមន៍ ព្រៃឈើ បឹងចារ (អូរក្រសាំង) សហគមន៍ព្រៃឈើអូរកក់ និងសហគមន៍ព្រៃឈើប៉ាក្លែ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ការចិញ្ចឹមគោ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗ នៅក្នុងការអនុវត្តន៍កសិរុក្ខកម្ម របស់សហគមន៍ ទំាងប្រាំខាងលើ។
ដូច្នេះអង្គការ WWF-កម្ពុជា កំពុងស្វែងរកក្រុមហ៊ុន កសិដ្ឋានឯកជន ឬ អ្នកជួញដូរគោដែលមានក្រោលចិញ្ចឹម ដើម្បីផ្គត់ផ្គង់មេគោពូជចំនួន៥០ក្បាល សម្រាប់សហគមន៍ព្រៃឈើទាំងប្រាំខាងលើ (១០ក្បាលក្នុងមួយសហគមន៍)។ លក្ខណៈវិនិច្ឆ័យ និងបច្ចេកទេស សម្រាប់អ្នកផ្គត់ផ្គង់ក្នុងការដាក់តម្លៃប្រកួតប្រជែងមានផ្តល់ជូនដូចខាងក្រោម៖
១. លក្ខណៈវិនិច្ឆ័យ
- ជាម្ចាស់គោផ្ទាល់ កសិដ្ឋាន ឬជាអ្នកជួញដូរគោ
- អ្នកផ្គត់ផ្គង់ សូមធ្វើការស្នើដាក់តម្លៃដែលរួមបញ្ចូលទាំងថ្លៃដឹកជញ្ជូនទៅកាន់ទីតាំងគោលដៅ(ក្រោលគោរបស់សហគមន៍នីមួយៗ) នៅក្នុងឃុំវាលកន្សែង ស្រុកឆ្លូង និងឃុំអូរគ្រៀង ឃុំរលួសមានជ័យ ឃុំបឹងចារ(ផ្លូវទឹក) និងឃុំកំពង់ចាម ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
២. លក្ខណៈបច្ចេកទេស
- ប្រភេទពូជៈ ពូជក្នុងស្រុក ជាប្រភេទគោកាត់ពូជ ហារ្យ៉ាណា និងគោក្នុងស្រុក (គោកាត់ចំហៀង ឬ គោកាត់ក្លាយ)។
- ភេទៈ គោញី
- អាយុៈ ៣-៥ ឆ្នាំ
- ទម្ងន់ៈ ២០០-២៥០ គ.ក្រ
- ផ្សេងៗ: ជាប្រភេទគោមានធ្មេញ និងស៊ីចំណីបានល្អ; រហ័សរហួន និងមិនស្លន់ស្លោរ; មានសុខភាពល្អ
៣. ឯកសារចូលរួមដេញថ្លៃត្រូវតែភ្ជាប់មកជាមួយនូវៈ
- ប័ណ្ណប៉ាតង់របស់កសិដ្ឋាន ឬឯកសារចុះបញ្ជីជាមួយក្រសួង ឬស្ថាប័នពាក់ព័ន្ធ )ប្រសិនបើមាន(
- ឯកសារបទពិសោធន៍ផ្គត់ផ្គង់គោមេពូជ
- ឯកសាររូបភាពក្រោលគោ
- ឯកសារចុះបញ្ជីពន្ធដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច )ប្រសិនបើមាន()
- ឯកសារបទពិសោធន៍ផ្សេងទៀត )ប្រសិនបើមាន(
- ឯកសារដេញថ្លៃ និងតម្លៃ ត្រូវចុះហត្ថលេខា និងបោះត្រារួចដាក់ក្នុងស្រោមសំបុត្របិទជិត ហើយផ្ញើទៅអាសយដ្ឋានដូចបានបញ្ជាក់ខាងក្រោម។
របៀបដាក់ពាក្យចូលរួមដេញថ្លៃ៖
- អ្នកមានចំណាប់អារម្មណ៍ សូមចូលទាញយកឯកសារដេញថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម ឬអញ្ជើញមកទទួលពាក្យស្មើសុំ ហើយផ្ញើ ទៅអាសយដ្ឋានខាងក្រោម៖
-WWF ការិយាល័យភ្នំពេញ ផ្ទះលេខ២១ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង
ភ្នំពេញ
បញ្ជាក់៖ អង្គការWWF-កមុ្ពជានឹងមិនពិចារណារលើឯកសារដេញថ្លៃណាដែលមិនអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌដូចមានរៀបរាប់ខាងលើឡើយ។
ការបើកការដាក់ពាក្យដេញថ្លៃ នឹងធ្វើឡើងដោយគណៈកម្មការនៅការិយាល័យ ហើយអ្នកផ្គត់ផ្គង់អាចចូលរួមបាន ដោយជំរាបជូនពត៍មានពេលក្រោយ។
ការដាក់ពាក្យស្នើសុំដេញថ្លៃនឹងផុតកំណត់នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៥ ល្ងាច។
សម្រាប់ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅ៖ លោកស្រី អ៊ុំ សំណាង ឬលោកប៊ិនឌីម តាមរយៈទូរស័ព្ទលេខ 012 962 485/ 092 873 791 ឬតាមសារអេឡិចត្រូនិច samnang.um@wwf.org.kh និង procurement@wwf.org.kh